ទំព័រដើម
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានការកើនឡើងជំងឺដែលបណ្តាលមកពីរបៀបរស់នៅ ដោយសារមានការផ្លាស់ប្តូររបៀបរស់នៅក្នុងប្រទេសកម្ពុជា ខណៈដែលជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង នៅតែជាបញ្ហាសុខភាពដ៏ចំបងនៅឡើយ។ ដូចនេះសមាគមកំចាត់រោគរបេងជប៉ុន បានរួមគ្នា បង្កើតមណ្ឌលធ្វើរោគវិនិច្ឆ័យមួយឡើង ក្នុងគោលបំណងចូលរួមចំណែកលើកកំពស់សុខភាពរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។ (ចំណារពន្យល់ : ចាប់តាំងពីថ្ងៃទី 15 ខែឧសភា ឆ្នាំ 2020 អង្គការ JATA បានដំណើរការដោយឯករាជ្យខ្លួនឯង។)
ការស្វាគមន៏

យើងបានបង្កើតមជ្ឈមណ្ឌលរោគវិនិច្ឆ័យវេជ្ជសាស្ត្រដែលមានទីតាំងនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ បាវចនារបស់យើងគឺការផ្តល់សេវាពិនិត្យសុខភាពប្រកបដោយគុណភាពរបស់ប្រទេសជប៉ុនសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេទទួលបានដោយគ្មានការព្រួយបារម្ភ។ យើងសង្ឃឹមថាប្រជាពលរដ្ឋនឹងចាប់អារម្មណ៍លើសុខភាព ហើយចង់គាំទ្រជាមួយនឹងការពិនិត្យសុខភាពដើម្បីជីវិតកាន់តែប្រសើរ និងសប្បាយរីករាយ។
សមាគមកំចាត់រោគរបេងជប៉ុន
ការិយល័យអង្គការចាតាក្នុងប្រទេសកម្ពុជា
នាយក
វេជ្ជបណ្ឌិត Okada Kosuke